សេចក្តីជូនដំណឹង

News

Inform you to give good news

PPCBank Partners with Wing to Offer Money Transfer Service for Local & International Markets

02.Apr.2018 04:22

 

On April 2, 2018 PPCBank and Wing Limited Specialized Bank have teamed up to provide new choices for money transfers locally, within Cambodia, and internationally – from South Korea to Cambodia.

 

The PPCBank - Wing partnership increases customers’ options for transferring money to their loved ones who live in rural areas. Money can be transferred from their PPCBank account to any Wing account or Wing location. The transfer can be initiated via PPCBank’s mobile banking app, their smartBiz software, or in person at any PPCBank branch. 

 

For instance, if you work in Phnom Penh and look for options to send money back home to support your family that lives in the province but don’t have time to visit branch physically, do not worry; using PPCBank mobile banking app now you can easily send money to any Wing location anywhere in Cambodia at the time convenient for you.

 

This new partnership will also provide a new option for transferring money from South Korea to Cambodia, allowing Cambodians in South Korea to send money back home by using PPCBank’s mobile banking application.

 

This partnership marks the first collaboration between Wing and PPCBank.

 

“We are always looking for ways to enhance efficiency of flow of funds for our customers and offer new payment solutions,” said Ruan Swanepoel, Wing’s Chief Commercial Officer.

 

“We are strengthening our remittance service and making sure that we provide our customers the choice, the security and the convenience that they want” Mr. Ruan added.

 

Chang Moo, SHIN, President of PPCBank, said: “We have been expanding our online channels such as mobile application, corporate internet banking, and ATMs; as well as making improvements in branches to provide better services to customers. This partnership gives us the opportunity to provide our customers with greater convenience to send money to their loved ones anywhere in Cambodia. We are delighted to be teaming up with Wing to make this happen.”

 

Highlights of partnership:

 

  • Fast and secure
  • Convenient and affordable
  • Money can be transferred directly to a Wing account or to be collected at one of Wing’s 5,000 Cash Xpress agents nationwide via a secure 8-digit code.

 

About Wing

Wing (Cambodia) Limited Specialised Bank is Cambodia's leading mobile banking service provider and one of the few specialised banks in the world.

 

Established in 2009 Wing has transformed the way Cambodians send and receive money using a mobile phone with ease from and to any location.

 

Wing is committed to provide financial inclusion via mobile banking services to the unbanked and under-banked, allowing every Cambodian to have access to local money transfer, instant international money transactions in more than 50 countries, phone top up and bill payments.

 

Wing’s success was recognised when it was named ‘Best Mobile Payment Solution Cambodia’ in the prestigious Global Banking & Finance Awards 2017.

 

Wing remains at the forefront of the mobile money and electronic payment services market in Cambodia with 100% district coverage via a nationwide network of 5,000 Wing Cash Xpress outlets. It has partnerships with more than 6,000 merchants and global industry leaders including Mastercard and WorldRemit.

 

Wing also provides funds and payment solutions to the corporate sector via enterprise services. Small and medium enterprises (SMEs) and companies can use Wing’s payroll and disbursement services for their employees, helping to grow and spread payment ecosystems.

wingmoney.com

 

 

PPCBank សហការជាមួយ ធនាគារឯកទេស វីង ខេមបូឌា លីមីតធីផ្តល់សេវាផ្ទេរប្រាក់ដល់ ទីផ្សារអន្តរជាតិ និង ក្នុងស្រុក

 

ភ្នំពេញថ្ងៃទី 2 ខែមេសាឆ្នាំ 2018​—​ PPCBank និង វីងបានបង្កើតក្រុមការងារដើម្បីផ្តល់ជូននូវជម្រើស ថ្មីសម្រាប់ ការផ្ទេរប្រាក់អន្តរជាតិពីប្រទេសកូរ៉េខាងត្បូងនិង ក្នុងប្រទេសមកកាន់ប្រទេសកម្ពុជា។
 

ភាពជាដៃគូ PPCBank និង វីងបង្កើនជម្រើសរបស់អតិថិជនសម្រាប់ការផ្ទេរប្រាក់ទៅឱ្យសាច់ញាតិ របស់ពួកគេដែលរស់នៅតាមតំបន់ជនបទ។ ភាពជាដៃគូថ្មីនេះផ្តល់នូវជម្រើសថ្មីមួយសម្រាប់ការផ្ទេរ ប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជាដោយផ្តល់ជូននូវសេរីភាពហិរញ្ញវត្ថុនិងភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ពលករនិងជនអន្ដោប្រវេសន៍កម្ពុជាប្រមាណ 45.000 នាក់ ដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង។

 

ប្រជាជនកម្ពុជានៅកូរ៉េខាងត្បូងនឹងអាចផ្ញើប្រាក់មកផ្ទះវិញដោយប្រើកម្មវិធី របស់ធនាគារ PPCBank លើទូរស័ព្ទដៃភ្លាមៗ។ នៅពេលអនាគតពួកគេនឹងអាចប្រើបណ្តាញ ធនាគារដ៏ធំមួយក្នុង ប្រទេសកូរ៉េខាងត្បូងគឺធនាគារ Jeonbuk ដើម្បីផ្ទេរប្រាក់ភ្លាមៗ ។ ការវេរប្រាក់រវាងប្រទេសទាំងពីរមាន  ភាពរលូនហើយអ្នកទទួលអាចទៅដកប្រាក់នៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលានៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធី របស់វីងលើស្មាតហ្វូន ឬតាមបណ្តាញ របស់ វីង ជាង 5000 កន្លែងនៅទូទាំងប្រទេស។

 

ការផ្ទេរប្រាក់ក៏អាចធ្វើឡើងពីគណនី PPCBank របស់ពួកគេទៅគណនីវីងបានដែរ។ ការផ្ទេរប្រាក់នេះ អាចត្រូវបានផ្តួចផ្តើមតាមរយៈកម្មវិធីលើទួរស័ព្ទដៃ របស់ធនាគារ PPCBank កម្មវិធី smartBiz ឬដោយ ផ្ទាល់នៅសាខាណាមួយរបស់ធនាគារ PPCBank ។ ជាការពិតការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុរួម សម្រាប់ប្រជាពលរដ្ឋនេះគឺជាគោលបំណងទៅវិញទៅមករួមគ្នារបស់ធនាគារ PPCBank និងWing។

 

ភាពជាដៃគូនេះគឺជាការសហការដំបូងរវាង វីង និង PPCBank ។ លោក Ruan Swanepoel អគ្គនាយកអាជីវកម្មរបស់វីងបាននិយាយថា "យើងតែងតែស្វែងរកវិធីដើម្បីបង្កើនប្រសិទ្ធភាពនៃលំហូរ មូលនិធិសម្រាប់អតិថិជនរបស់យើងនិងផ្តល់ដំណោះស្រាយទូទាត់ថ្មី។” លោក  SHIN, Chang Moo ប្រធានធនាគារ PPCBank បានមានប្រសាសន៍ថា "យើងបានពង្រីកបណ្តាញធនាគារអនឡាញ (Online) របស់យើងដូចជាកម្មវិធីលើទូរស័ព្ទដៃ (Mobile Banking) អ៊ីនធឺណេតបេងឃីង (smartBiz) និងអេធីអឹម។ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនៅក្នុងសាខាដើម្បីផ្តល់សេវាល្អប្រសើរជាងមុន ដល់អតិថិជន ភាពជាដៃគូនេះផ្តល់ឱ្យយើងនូវឱកាសដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវភាពងាយ ស្រួលក្នុងការផ្ញើប្រាក់ទៅឱ្យមនុស្សជាទីស្រឡាញ់របស់ពួកគេគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។ យើងរីករាយណាស់ដែលបានសហការជាមួយWingដើម្បីធ្វើឱ្យរឿងនេះកើតឡើង»។

 

ចំនុចសំខាន់នៃភាពជាដៃគូ:
•  ឆាប់រហ័សនិងសុវត្ថិភាព
•  ងាយស្រួលនិងមានតំលៃសមរម្យ
•  ផ្ទេរប្រាក់តាមគណនី វីងដោយផ្ទាល់ ឬ តាមភ្នាក់ងារវីងជាង ៥០០០ កន្លែងទូទាំងប្រទេសតាមរយៈ លេខកូដសម្ងាត់ 8 ខ្ទង់។

 

អំពីធនាគារវីង

ធនាគារឯកទេសវីង (ខេមបូឌា) លីមីធីត ផ្តល់សេវាកម្មធនាគារចល័តឈានមុខគេនៅ ប្រទេសកម្ពុជា ហើយវីងប្តេជ្ញាចិត្តផ្តល់សេវាកម្ម ហិរញ្ញវត្ថុតាមរយៈទូរស័ព្ទចល័តសម្រាប់ អ្នកមិនប្រើប្រាស់សេវាកម្មធនាគារ ។ វីងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេស មួយចំនួនក្នុងពិភពលោក។

 

បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារវីងផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ញើ និង ទទួលប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែងដោយការប្រើប្រាស់ទូរស័ព្ទចល័ត។ ផលិតផល និង សេវាកម្មដែលពោរពេញទៅដោយភាពច្នៃប្រឌិតរបស់ធនាគារវីងអនុញ្ញាត ឲ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុនានា ដូចជា ការផ្ទេរប្រាក់ក្នុងស្រុក ប្រតិបត្តិការផ្ទេរប្រាក់ក្រៅប្រទេសភ្លាមៗ បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងការទូទាត់វិក្កយបត្រ។

 

ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា "ធនាគារទូទាត់ចល័តល្អបំផុតនៅកម្ពុជា" សំរាប់ពានរង្វាន់កិត្យានុភាពហិរញ្ញវត្ថុ និងធនាគារជាសាកល ឆ្នាំ ២០១៧ ។

 

ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០% តាមរយៈបណ្តាញទូទាំងប្រទេសដែលមានសាខាវីងជាង . ០០០ អាជីវករជាង៨.០០០ និងការចងសម្ព័ន្ធភាពជាក្រុមហ៊ុននាំមុខក្នុងពិភពលោក រួមមានដូចជា  ក្រុមហ៊ុនម៉ាស្ទ័រកាត (Mastercard) និងក្រុមហ៊ុន WorldRemit។

 

ធនាគារវីងក៏ផ្តល់ជូននូវដំណោះស្រាយទូទាត់ដល់វិស័យសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ព្រមទាំងក្រុមហ៊ុននានាអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិក ឬ ដៃគូពាណិជ្ជកម្មរបស់ពួកគេ ដែលជួយដល់កំណើន និងភាពរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់ (Ecosystem)។


- wingmoney.com

Previous
PPCBank's New Kampot Branch Opening
Next
PPCBank signs MOU with Diners Club International for Premium Card Market in Cambodia